រកឃើញអស់ហើយ៦ក្រុមបង្គ្រប់វគ្គចែកពូល UCL ២០២១/២០២២
RB Salzburg (អូទ្រីស), Sheriff Tiraspol (រ៉ូម៉ានី), Shakhtar Donetsk (អ៊ុយក្រែន), Young Boys (ស្វីស), Malmo FF (ស៊ុយអែត), Benfica (ព័រទុយហ្គាល់) បានឆ្លងផុតវគ្គ Play-Off ទៅកាន់វគ្គចែកពូល UEFA Champions League រដូវកាល២០២១/២០២២។
Young Boys បានទម្លាក់ Ferencvaros ៦ទល់នឹង៤ សរុបទាំង២ជើង។ ទន្ទឹមនឹងនេះដែរ Salsburg បានទម្លាក់ក្រុមដាណឺម៉ាក Brondby ៤ទល់នឹង២។ Sheriff ទម្លាក់ Dinamo Zagreb ៣ទល់នឹង០, Shakhtar ទម្លាក់ AS Monaco ៣ទល់នឹង២, Malmo ទម្លាក់ Ludogorets ៣ទល់នឹង២ និង Benfica ទម្លាក់ PSV ២ទល់នឹង១។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបនឹងធ្វើពិធីចាប់ពូលនៅប្រទេសតួកគីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ត្រូវនឹងម៉ោង១១យប់ ម៉ោងនៅកម្ពុជា។
ក្រុមទាំង៣២នឹងត្រូវបែងចែកជា៨ពូល។ Manchester City ឬ Chelsea អាចនឹងចូលពូលជាមួយ PSG, Ajax និង AC Milan៕