ក្រោយចប់កុងត្រាជាមួយ Man City លោក Pep Guardiola និងទៅដឹកនាំក្រុមជម្រើសជាតិវិញម្តង
អ្នកចាត់ការក្រុមពពកខៀវ Man City លោក Pep Guardiola បានប្រាប់ពេលវេលាដែលលោកនឹងឈប់ដឹកនាំក្រុម Manchester City គឺនៅឆ្នាំ២០២៣ខាងមុខនេះ។ គួររំលឹកថា អ្នកចាត់ការសញ្ជាតិ អេស្ប៉ាញបានចូលដឹកនាំក្រុម Man City នាំឆ្នាំ២០១៦មក និងបានជួយឲ្យក្លិបឈ្នះពានរង្វាន់ Premier League ៣ដង ហើយក៏ជាអ្នកចាត់ការម្នាក់ដែលបានធ្វើឲ្យអ្នកគាំទ្រក្លិបនេះមានសង្ឃឹមថានឹងអាចឈ្នះពានរង្វាន់ UEFA Champions League ផងដែរទោះបីលោកបានដឹកនាំក្លិបបរាជ័យជាមួយ Chelsea កាលពីឆ្នាំមុនក្តី។
លោក Pep បានបញ្ជាក់ថានៅឆ្នាំ២០២៣ខាងមុខ ពោលគឺចប់កុងត្រាដែលលោកនៅសល់ ដល់ពេលនោះ វាគឺជាពេលដែលលោកត្រូវចាកចេញហើយ។ ព្រោះលោកចង់សម្រាកខ្លះពីការងារដឹកនាំក្លិបបាល់ទាត់ ដោយផ្ដោតលើការដឹកនាំក្រុមជម្រើសជាតិវិញ៕