កំណត់ត្រាផ្ទាល់ខ្លួនរបស់អត្តពលិកកម្ពុជាទាំង៣ដែលចូលរួមអូឡាំពិកនៅជប៉ុន
ដូចបានដឹងហើយថា កម្ពុជាបានបញ្ជូនអត្តពលិក៣រូបចូលរួមព្រឹត្តិការណ៍អូឡាំពិក២០២០ នៅក្រុងតូក្យូ ប្រទេសជប៉ុន លើ២ប្រភេទកីឡាដែលមានហែលទឹក និងអត្តពលកម្ម។
កីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតហែលទឹកវិញ្ញាសា៥០ម៉ែត្រសេរី។ ចំណែកកីឡាករ ប៉ែន សុគង់ ប្រកួតវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ។
ខាងក្រោម គឺជាកំណត់ត្រាផ្ទាល់ខ្លួនរបស់អត្តពលិកទាំង៣ ៖
១. ហែលទឹក៥០ម៉ែត្រសេរី
ហែម ប៉ុច (២៤វិនាទីចុច៩២)
ឃឿន ប៊ុនពេជ្រមរកត (២៩វិនាទីចុច៩៩)
២. រត់១០០ម៉ែត្រ
ប៉ែន សុគង់ (១០វិនាទីចុច៨៧)