Pogba អាចចាកចេញពី Man Utd បន្ទាប់ពីច្រានចោលកុងត្រាថ្មី ៣៥ម៉ឺនផោនក្នុង១សប្តាហ៍
Paul Pogba បានច្រានចោលកុងត្រាថ្មីនៅជាមួយ Man Utd ដែលមានតម្លៃ ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ហើយគ្រោងនឹងចាកចេញនៅរដូវក្តៅនេះ។ PSG បានត្រៀមរួចរាល់ក្នុងការផ្តល់ជូននៅទឹកប្រាក់ចំនួន ៤៥ លានផោន ដើម្បីទិញ Pogba ប៉ុន្តែក្រុមបិសាចក្រហមសុខចិត្តលក់ក្នុងតម្លៃខ្លួន ៥០ លានផោន។
គួររំលឹកថា កន្លងមកទីភ្ញាក់ងាររបស់កីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាប់ទាមទារប្រាក់ប្រចាំសប្តាហ៍ចំនួន ៤០០,០០០ ផោន ប៉ុន្តែក្លិបបានបដិសេធ ក្រៅពីនេះក៏មានពាក្យចរចាមអារ៉ាម អំពីការចង់ចាក់ទៅកាន់ក្លិប Juventus និង Real Madrid ជាថ្នូរនៃការចង់បានប្រាក់ដូចដែលបានទាមទារ។
គួរបញ្ជាក់ថា Paul Pogba គឺជាខ្សែបម្រើដែល Man Utd ទិញមកថ្លៃជាគេកាលពីឆ្នាំ២០១៦ គិតមកដល់ពេលនេះកីឡាករបារាំងរូបនេះបានបង្ហាញខ្លួនបាន១៣៤ប្រកួត និង ស៊ុតបញ្ជូលទីបាន២៨គ្រាប់ឲ្យបិសាចក្រហម៕