លោក Nuno Espirito Santo បានចុះហត្ថលេខាក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Tottenham
បើយោងតាមប្រភពផ្លូវការ Fabrizio Romano បានឲ្យដឹងថាលោក Nuno Espirito Santo បានចុះហត្ថលេខាក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Tottenham រហូតដល់ខែមិថុនាឆ្នាំ ២០២៣ជាមួយគ្នានោះ Spurs នឹងប្រកាសជាផ្លូវការឆាប់ៗនេះ។
គួររំលឹកថា លោក Nuno Espirito Santo បានប្រកាសចែកផ្លូវជាមួយ Wolverhampton កាលពីចុងរដូវកាលកន្លងទៅ ដោយមិនបញ្ចក់មូលហេតុច្បាស់លាស់ ស្របពេលដែល Spurs បានបើកការចរចារជាមួយអ្នកចាត់ការជាច្រើនប៉ុន្តែមិនបានជោគជ័យស្រាប់តែក្លិបបានងាកមកពិភាក្សាជាមួយអតីតអ្នកចាត់ការ Wolves អ្វីៗក៏បានត្រូវរូវគ្នា ដោយគ្រាន់តែរង់ចាំថ្ងៃប្រកាសពីក្លិបតែប៉ុណ្ណោះ៕