Pogba អាចក្លាយជាកីឡាករ ដែលទទួលបានប្រាក់ប្រចាំសប្តាហ៍ថ្លៃជាងគេ នៅ Premier League ខណៈ Man Utd ត្រៀមរៀបចំកិច្ចព្រមព្រៀងថ្មី
Pogba អាចក្លាយជាកីឡាករ ដែលទទួលបានប្រាក់ប្រចាំសប្តាហ៍ថ្លៃជាងគេ នៅ Premier League ខណៈ Man Utd ត្រៀមរៀបចំកិច្ចព្រមព្រៀងថ្មីនាពេលឆាប់ៗខាងមុខនេះ។
បើយោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា បិសាចក្រហមគ្រោងនិងផ្តល់តាមសំណើររបស់ទីភ្ញាក់ងារ Pogba នូវកិច្ចសន្យាថ្មីដែលមិនគួរឱ្យជឿចំនួន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រាថ្មីរយៈពេល ៥ ឆ្នាំខាងមុខដើម្បីបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះអោយនៅបន្តនៅ Old Trafford ជាបន្តទៀត ។
គួរំលឹកថា កីឡាករសញ្ជាតិបារាំង វ័យ២៨ ឆ្នាំរូបនេះ បានផ្ទេរពីក្រុម Juventus មក Man Utd កាលពីឆ្នាំ ២០១៦ ក្នុងទឹកប្រាក់១០៥លានអឺរ៉ូ ព្រមទាំងទទួលបានប្រាក់ប្រចាំសប្តាហ៍ ២៩០.០០០៕