តើក្រុមណាដែលលេងនៅលីគកំពូលអង់គ្លេស មានប្រជាប្រិយភាពជាងគេនៅរដ្ឋនីមួយៗក្នុងចំណោមរដ្ឋទាំង ៥០ របស់អាមេរិក?
បើយោងតាមក្រុមហ៊ុនលក់សម្ភារៈបាល់ទាត់ដ៏ធំជាងគេនៅសហរដ្ឋអាមេរិកគឺគេហទំព័រ Soccer.com បានបង្ហើបឱ្យដឹងថា ដោយផ្អែកលើការលក់អាវនៅលើផែនទីក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ ចាប់តាំងពីប្រដាប់ប្រដារបាល់ទាត់របស់ក្រុមបាល់ទាត់នៅអង់គ្លេសទាំងអស់គិតត្រឹមចន្លោះឆ្នាំ ២០១៨-២០១៩ ត្រូវបានបង្ហាញអោយដឹងជាសាធារណហើយ។
ក្រុមបិសាចក្រហម Manchester United, Liverpool និង Chelsea គឺជាក្រុមដែលលក់អាវបានច្រើនជាងគេនៅក្នុងរដ្ឋរបស់សហរដ្ឋអាមេរិកដោយក្រុមតោខៀវមានប្រជាប្រិយភាពនៅតំបន់ឆ្នេរសមុទ្រខាងកើតនខណៈដែរ Man Utd និង Liverpool មានប្រជាប្រិយភាពនៅឆ្នេរខាងលិច។ ដោយឡែកសម្រាប់ Manchester City វិញគឺជាក្រុមដែលលក់សម្ភារៈ ដាច់ជាងគេបំផុតរបស់ Premier League នៅក្នុងរដ្ឋមួយរបស់សហរដ្ឋអាមេរិកគឺរដ្ឋ New Jersey ៕