រឿងរ៉ាវពិសេសៗក្រោយ Liverpool ឈ្នះ Man UTD បន្តក្ដីសង្ឃឹមយកកៅអី Top 4
Manchester United បានប្រកួតចាញ់ Liverpool ២ទល់នឹង៤ ក្នុងជំនួប Premier League លើដីខ្លួនឯង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា។
ជ័យជម្នះរបស់ហង្សក្រហមបានពង្រឹងក្ដីសង្ឃឹមក្នុងការឈានទៅប្រជែងយកកៅអីកំពូលទាំង៤នៅ Premier League ដើម្បីមានសិទ្ធិទៅប្រកួត UEFA Champions League រដូវកាលក្រោយ។
ខាងក្រោមជារឿងរ៉ាវមួយចំនួនក្រោយការប្រកួតត្រូវបានបញ្ចប់ ៖
១. Manchester United បានទទួលបរាជ័យ២លើកជាប់គ្នាលើដីខ្លួនឯងក្នុងរយៈពេល៣ថ្ងៃ ជាលើកដំបូង ចាប់តាំងពីខែមេសា ឆ្នាំ១៩៥៨។
២. United របូត២៧គ្រាប់ក្នុងផ្ទះនៅ Premier League រដូវកាលនេះ ដែលជាចំនួនដ៏ច្រើនបំផុត ចាប់តាំងពីរដូវកាល១៩៦៩/១៩៧០ ដែលកាលណោះក៏របូត២៧គ្រាប់ដូចគ្នា។
៣. Liverpool មិនទាន់ចាញ់ទេក្នុងចំណោម៧ប្រកួតចុងក្រោយ (ឈ្នះ៥ ស្មើ២) ដែលជាស្ថិតិវែងជាងគេនៅ Premier League មួយរយៈចុងក្រោយនេះ។ ពួកគេបានប្រកួតចាញ់៦ដងក្នុងចំណោម៧ប្រកួត មុនជួបលទ្ធផលល្អវិញុ។
៤. ៣៣ភាគរយនៃគ្រាប់បាល់ Premier League របស់ Man UTD រដូវកាលនេះ កើតចេញពីការលេង set piece ដែលជាស្ថិតិដ៏ច្រើនជាងគេ។
៥. នេះជាការប្រកួតក្នុងដីលើកទី២នៅ Premier League ដែលពួកគេត្រូវបានគូប្រជែងវាយបកនាំមុខក្នុងវគ្គទី១ (លើកទីមួយពេលប៉ះ Spurs)។ វាកើតឡើងម្ដងក្នុងចំណោម២៨ប្រកួតនៅ Premier League (ធ្លាប់របូតបែបនេះពេលប៉ះ Liverpool រដូវកាល២០០៨/២០០៩ម្ដងដែរ)។
៦. ក្នុងចំណោម២០០ប្រកួតពីគ្រប់កម្មវិធី Mohamed Salah រកបាន១២៤គ្រាប់ តិចជាងតែ Roger Hunt (១៣៣ប្រកួត) និងលោក Gordon Hodgon (១២៥ប្រកួត)។
៧. Roberto Firmino រកបាន១៧គ្រាប់នៅ Premier League ពីការប្រើក្បាលសម្រាប់ Liverpool។ មានតែលោក Robbie Fowler រកបានជាង Firmino (២១គ្រាប់)។
៨. Rashford រកបាន៥គ្រាប់ពីការប្រកួត៥លើកចុងក្រោយតទល់ Liverpool ហើយគ្រាប់បាល់ចូលទីហង្សក្រហមយប់មិញ ជាគ្រាប់ទី៥០នៅ Old Trafford ពីគ្រប់កម្មវិធី។
៩. ការបង្ហាញខ្លួនលើកទី៥០នៅ Premier League យប់មិញ Fernandes បានបើកឆាកសម្រាប់បិសាចក្រហមនាំមុខ Liverpool។ គេរួមចំណែកធ្វើឲ្យមានគ្រាប់បាល់៤៤លើកហើយនៅ Premier League សម្រាប់ Man UTD (រកបាន២៦គ្រាប់ និង assist ១៨ដង)។ ក្នុងនោះ គេតាមពីក្រោយ Eric Cantona (រួមចំណែកបង្កើតគ្រាប់បាល់៤៦គ្រាប់) និង Robin van Persie (រួមចំណែក៤៥គ្រាប់)។ នេះគិតត្រឹម៥០ប្រកួតដំបូង ពីគ្រប់កម្មវិធី៕