កីឡាករក្រុម Chelsea នឹងទទួលបានទឹកប្រាក់១០លានផោនបន្ថែមទៀតប្រសិនបើពួកគេអាចបំបាក់ក្រុម Man City បាន!
(BC-99)
ក្រុមបាល់ទាត់ Chelsea ត្រូវបានសន្យាក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន១០លានផោនប្រសិនបើពួកគេអាចប្រកួតឈ្នះក្រុម Manchester City និងគ្រងតំណែងជើងឯកអឺរ៉ុប Champions League នារដូវកាលនេះបាន។
៥ លានផោនត្រូវបានគណគ្រប់គ្រងក្លិបផ្តល់ជារង្វាន់ដល់ក្រុមតោខៀវរួចរាល់អស់ហើយនៅពេលដែលពួកគេបានប្រកួតឈ្នះ Real Madrid ម្ចាស់ជើងឯក CL ១៣សម័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រន្លងមកនេះ។ តែពួកគេនឹងទទួលបានទឹកប្រាក់ទ្វេដងបន្ថែមពោលគឺចំនួន១០លានផោនប្រសិនបើក្រុមអាចដណ្តើមពាន UEFA Champions League បានសម្រេច។
ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Istanbul ប្រទេសទួគីដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា នេះ។ វានឹងក្លាយជាពានកំពូលអឺរ៉ុបដំបូងបង្អស់របស់ Manchester City តែវានឹងក្លាយជាពានលើកទី២សម្រាប់ Chelsea ដែលពួកគេធ្លាប់ឈ្នះវាម្តងរួចមកហើយកាលពីឆ្នាំ ២០១២។