យុវជន U-15 និង U-18 នៃសាលាបាល់ទាត់បាទីចាប់ផ្តើមហ្វឹកហាត់
កីឡាករយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ឆ្នាំ នៃសាលាកីឡាបាល់ទាត់ជាតិបាទី បានចាប់ផ្ដើមហ្វឹកហាត់វិញហើយដោយមានកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលជំងឺកូវីដ១៩ ។
សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា កីឡាករយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ឆ្នាំ នៃសាលាកីឡាបាល់ទាត់ជាតិបាទីយើងមានកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ព្រោះនៅសាលាកីឡាបាល់ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវសម្រាប់ការរស់នៅ និងហ្វឹកហាត់ ។
សូមបញ្ជាក់ថា កីឡាករយុវជនអាយុក្រោម១៥ឆ្នាំបានជ្រើសរើសមកពីទូទាំងប្រទេសដើម្បីហាត់និងសិក្សានៅសាលាកីឡាបាល់ទាត់ជាតិបាទី ក្រោមការបង្ហាត់លោក Inoue Kazunori ជនជាតិជប៉ុន ។
ចំណែក យុវជនអាយុក្រោម ១៨ឆ្នាំ ក៏ចាប់ផ្តើមហ្វឹកហាត់ ផងដែរ ដែលមានលោក Koji Gyotoku ជាគ្រូបង្ហាត់ ៕ រូបភាព ÷ FFC