ព្រឹត្តិការណ៍បាល់នៅអឺរ៉ុបទាំង៥ដែលកំពុងចាប់អារម្មណ៍ខ្លាំងនៅថ្ងៃនេះ
១- អតីតវីរបុរសក្រុម Arsenal លោក Patrick Vieira ស្ថិតក្នុងបញ្ជីអ្នកចាត់ការដែលត្រូវបានពិចារណាដោយ Crystal Palace ប្រសិនបើលោក Roy Hodgson មានអាយុ ៧៣ ឆ្នាំចាកចេញនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅ។ បុរសជនជាតិបារាំងអាយុ៤៤ឆ្នាំរូប ទំនេះនូវឡើយក្រោយចាកចេញពីក្លិប Nice នៅបារាំងកាលពីខែធ្នូ។ នេះបើយោងតាមប្រភព (Athletic, subscription required)
២-Tottenham Hotspur ចង់បានអ្នកចាត់ការក្លិបថ្មីជនជាតិអាឡឺម៉ង់ឈ្មោះ Julian Nagelsmann អាយុ ៣៣ ឆ្នាំរបស់ក្លិប Red Bull Leipzig ដែលពួកគេចង់ឲ្យស្នងតំណែងលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃចន្ទ។ នេះបើយោងតាមប្រភព (Mail)
៣-ក្រុមហង្សក្រហម Liverpool បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Aston Villa គឺខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins វ័យ២៥ឆ្នាំ ដែលកីឡាកររូបនេះបានក្លាយជាកីឡាករដែលពូកែសុទ្ធបញ្ជូលទីដ៏លិចធ្លោរមួយរបស់ Aston Villa ក៏ដូចជាជំរើសជាតិអង់គ្លេស។ នេះបើយោងតាមប្រភព (Football Insider)
៤- Chelsea កំពុងមានចំណាប់អារម្មណ៍លើខ្សែការពារ Niklas Sule របស់ក្លិប Bayern Munich កាន់តែខ្លាំងឡើងៗ ដោយលោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវបានផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើខ្សែការពារកណ្តាលអាល្លឺម៉ង់វ័យ ២៥ ឆ្នាំរូបនេះ។ នេះបើយោងតាមប្រភព (Athletic, subscription required)
៥-ខ្សែប្រយុទ្ធក្រុមចចក Roma គឺកីឡាករ Edin Dzeko នៅតែជាគោលដៅសម្រាប់ក្លិប Inter Milan នៅរដូវក្តៅនេះ បន្ទាប់ពីពួកគេខកខានមិនបាននាំយកខ្សែប្រយុទ្ធបូស្នៀវ័យ៣៥ឆ្នាំរូបនេះទៅកាន់ទឹកដី San Siro កាលពីខែមករា។ នេះបើយោងតាមប្រភព (Calcio Mercato – in Italian)