គ្រូ West Ham ថាចង់ទិញផ្តាច់យកខ្សែបម្រើ Jesse Lingard ប៉ុន្តែអ្វីៗសម្រេចលើ Man United
ក្រុមញញួរយក្ស West Ham United ត្រូវគេរាយការណ៍មកថា ទំនងជាដាក់សំណើរទិញផ្តាចយកខ្សែបម្រើ Jesse Lingard ពី Manchester United នៅដំណាច់រដូវកាលនេះ ក្រោយលក្ខខ័ណ្ឌខ្ចីអស់សុពលភាព។
កីឡាករដែលទើបជាប់ជម្រើសជាតិអង់គ្លេសកាលពីពេលថ្មីៗនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អចាប់តាំងពីផ្លាស់ពីទឹកដី Old Trafford មកកាន់ទីក្រុងឡុងដ៍ដោយរូបគេស៊ុតបញ្ចូលទីបាន៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន៨លើកឱ្យក្រុមលោក David Moyes។
អ្នកចាត់ការជនជាតិស្កុតឡែតបាននិយាយថា៖ “យើងបានធ្វើការសម្រេចថានឹងយក Lingard មកកាន់ក្លឹបជាអចិន្រ្តៃយ៍តែម្តងនៅរដូវកាលក្រោយ ប៉ុន្តែអ្វីៗគឺស្ថិតនៅក្នុងដៃរបស់ Manchester United។ ដូចនេះយើងនឹងរងចាំមើលការសម្រេចចិត្តរបស់ពួកគេ។”
គួរឱ្យដឹងថា Jesse Lingard ត្រូវបានគេប៉ាន់ប្រមានមកថាមានតម្លៃខ្លួនប្រហែលជិត៣០លានផោន ខណៈគ្រូបង្វឹក Ole Gunnar Solskjaer ក៏បានបើកភ្លើងខៀវចាកចេញពីក្លឹបផងដែរ បន្ទាប់ពី Lingard មិនស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់ខ្លួន។