តោះមកដឹងពីកាលវិភាគវគ្គជម្រុះ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជានៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022
កាលពីព្រឹកមិញ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញពីកកាលបរិច្ឆេទ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជាដែលត្រូវប្រកួតបង្រ្គប់នៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C ។
សម្រាប់ការប្រកួត៣លើកចុងក្រោយរបស់ក្រុមគោព្រៃគឺ៖ បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, អុីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងកម្ពុជា v អុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ដោយឡែក ទីតាំង និងម៉ោងប្រកួត សហព័ន្ធបាល់ទាត់កម្ពុជា នឹងជម្រាបជូនតាមក្រោយនៅពេលទទួលបានព័ត៌មានផ្លូវការ។
គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចកំណត់ប្រទេសបារ៉ែឺនដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលនៃ វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ជាផ្លូវការហើយ សម្រាប់ពូល C ដែលមានកម្ពុជា បន្ទាប់ពីបានសិក្សា និងពិចារណាជាច្រើនលើកច្រើនសាររួចមក។