ជាលើកទី១ហើយដែល Messi ត្រូវបានបណ្ដេញចេញក្នុងអាជីពនៅ Barcelona
Lionel Messi ត្រូវបានផ្ដល់កាតក្រហមជាលើកដំបូងក្នុងអាជីពរបស់ខ្លួននៅ FC Barcelona ក្នុងការប្រកួតចាញ់ Athletic Bilbao ៣ទល់នឹង២ វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
ក្នុងការបង្ហាញខ្លួនលើកទី៧៥៣សម្រាប់ Barcelona កីឡាករអាហ្សង់ទីនខាងលើត្រូវបានផ្ដល់កាតក្រហម បន្ទាប់ពីរុញ Asier Villalibre របស់ Athletic Bilbao។ ការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ V.A.R។
Barca បាននាំមុខ២ដង ដោយ Antoine Griezmann ប៉ុន្តែ Oscar de Marcos និង Villalibre បានវាយបកចុងម៉ោង រហូតដល់បន្ថែម១៥នាទី២ដង។ Inaki Williams ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ Bilbao។
Messi ធ្លាប់ត្រូវបានបណ្ដេញចេញ២ដងដែរ តែក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់ ពេលប៉ះហុងហ្គ្រី ឆ្នាំ២០០៥ និងវគ្គផ្ដាច់ព្រ័ត្រយកលេខ៣ Copa America 2019 តទល់ឈីលី។ ដូច្នេះ គេត្រូវប្រឈមនឹងអវត្តមានយ៉ាងហោច៤ប្រកួតសម្រាប់ការប្រកួតក្នុងស្រុក ពោលទាំងលីគ និងខាប់៕