បឹងកេត បង្ហាញកីឡាករដំបូងត្រៀមរដូវកាលថ្មី
បន្ទាប់ពីប្រកាសចែកផ្លូវជាមួយក្លិបកីឡាបាល់ទាត់វិសាខាកាលពីម្សិលមិញខ្សែប្រយុទ្ធវ័យក្មេងកីឡាករ សាន គឹមហេង បានមកចូលរួមជាផ្លូវការជាមួយ បឹងកេត ។
សាន គឹមហេង បានផ្លាស់ពីយុវជនបាទី មកចូលរួមជាមួយ វិសាខា ក្នុងឆ្នាំ ២០១៨ កាលគ្រាលោក ហុក សុជីវ័ន្ត ដឹកនាំ ។
រដូវកាល ២០១៨/១៩ រូបគេជាកីឡាករសំខាន់របស់ក្លិបដែលតែងតែរកគ្រាប់បាល់បាន ប៉ុន្តែក្រោយ វិសាខា នាំចូលកីឡាករសំខាន់ៗ មានបទពិសោធន៍ច្រើន រូបគេ មិនមានឱកាសបង្ហាញខ្លួននោះឡើយ សម្រាប់រដូវកាល ២០២០ កន្លងទៅ នេះ នឹងប្រកាសចាកចេញក្រោយចប់រដូវកាលដោយបានជួយក្លិបឈ្នះពានសម្តេច ហ៊ុន សែន ២០២០ នេះផងដែរ ។
សាន គឹមហេង ជាកីឡាករដំបូងគេដែលក្លិបការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេត បាននាំចូលត្រៀមរដូវកាលថ្មី ៕