លោក Pep Guardiola យល់ព្រមបន្តកុងត្រារយៈពេលជាមួយ Manchester City
(BC-99)
លោក Pep Guardiola បានចុះកុងត្រាថ្មី ២ ឆ្នាំទៀតដើម្បីនៅជាមួយ Manchester City រហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីបុរសសញ្ជាតិ អេស្ប៉ាញ រូបនេះបានបង្ហាញចេតនាចាកចេញពី Etihad ។
កិច្ចសន្យានៅសល់តែ ៧ ខែរបស់អ្នកចាត់ការទូទៅ Pep Guardiola ត្រូវបានពន្យាពេលថែម២រដូវកាលទៀតហើយដោយលោកនៅតែគ្រូបង្វឹកដែលទទួលបានថ្លៃនឿយហត់ច្រើនជាងគេ ២០ លានផោនក្នុងមួយឆ្នាំនៅ Premier League ។
នៅក្នុងពិធីចុះកិច្ចសន្យាគ្រូបង្វឹករូបនេះបាននិយាយថា “ចាប់តាំងពីខ្ញុំបានមកដល់ទីក្រុង Manchester ខ្ញុំត្រូវបានអ្នកផងធ្វើឱ្យមានអារម្មណ៍ទីក្រុងនេះនិងក្លិបនេះតែម្តង។ យើងមានកីឡាករ បុគ្គលិក ម្ចាស់ក្លិបនិងអ្នកគាំទ្រអ្នកគាំទ្រក្លិបដ៏គួរឱ្យស្រឡាញ់ពេញចិត្ត។ យើងគឺជាក្រុមដ៏ធំបំផុតមួយ ដូចនេះខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន។ ២រដូវកាលបន្ទាប់គឺវាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ”។
គួរបញ្ជាក់ថាលោក Guardiola វ័យ ៤៩ ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Manchester City នៅឆ្នាំ ២០១៦ លោកបានជួយឱ្យក្រុមមួយនេះឈ្នះពាន Premier League ២សម័យកាលនិងកំពុងតែព្យាយាមស្វែងរកពានរង្វាន់ Champions League ជាលើកដំបូងបង្អស់របស់ក្លឹបផងដែរ។