Chris Smalling ត្រូវបាន Man Utd ជំរុញឲ្យធ្វើការចាកចេញ
(BC-99)
ក្រុមបិសាចក្រហម Manchester United កំពុងជំរុញឱ្យមានការផ្លាស់ប្តូរកីឡាករ Chris Smalling ចេញជាអចិន្ត្រៃយ៍មុនពេលទីផ្សារដោះដូរត្រូវបិទ។
ខណៈពេលដែលកិច្ចពិភាក្សាជាមួយក្រុម Roma កំពុងតែអូសបន្លាយលើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្រោយពីក្លិបនេះធ្លាប់បានខ្ចីជើងព Smalling កាលពីរដូវកាលមុនមកគូប្រជែងផ្សេងទៀត Serie A ក៏កំពុងមានទំនាក់ទំនងជាមួយ United អំពីខ្សែការពាររូបនេះដែរ។ Inter Milan បានដាក់ជម្រើសមួយអោយ United ក្នុងទំហំទឹកប្រាក់ ១៨ លានផោនក្នុងការលក់ Smalling ។
សារព័ត៌មាន Il Messaggero បានធ្វើការចុះផ្សាយថា Lazio បានដាក់ចេញជាគោលការណ៍រួចហើយនូវការទិញយក Andreas Pereira ពី United ហើយក្រុមនៅ Premier League មួយនេះក៏បានចាត់ចែងលក្ខខណ្ឌផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនេះដែរ។
មិនថា Smalling ព្រមឬមិនព្រមចាកចេញទៅ Roma ឬក៏គូប្រជែងណាផ្សេងទៀតនៅ Serie A យ៉ាងណាទេក៏ United កំពុងតែបង្ហាញការព្យាយាមស្វែងរកក្លឹបផ្សេងទៀតអោយកីឡាករអន្តរជាតិអង់គ្លេសរូបនេះមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទដែរ។