Sporting Lisbon ប្ដូរឈ្មោះសាលាបាល់ទាត់ខ្លួនដោយយកលំនាំតាម Ronaldo
ដោយចង់រំឭកពីស្នាដៃរបស់ Cristiano Ronaldo និងចាត់ទុកជាគម្រូសម្រាប់យុវជន ក្លិប Sporting Lisbon បានប្ដូរឈ្មោះសាលាបាល់ទាត់ខ្លួនទៅជា សាលាបាល់ទាត់ Cristiano Ronaldo ឬ“Academia Cristiano Ronaldo”។
ក្លិបនៅក្របខណ្ឌកំពូលព័រទុយហ្គាល់បញ្ជាក់លើទំព័រខ្លួនបែបនេះ “៖ Ronaldo បានរួមចំណែកបង្កើនកេរ្ដិ៍ឈ្មោះ Sporting CP ។ ផ្ទះនេះក៏ជាកន្លែងដែល Ronaldo ទទួលបានកិត្តិយសក្នុងនាមជាកីឡាករព័រទុយហ្កាល់ល្អបំផុតគ្រប់ពេលលើលោក ដោយឈ្នះ Ballon D’Or ៥ ដង, ធ្វើជារប្រធានក្រុមពេលឈ្នះ UEFA Euro និង UEFA Nations League។
អាជីពរបស់ CR7 បានចាប់ផ្តើមនៅកីឡដ្ឋាន Jose Alvalade ឆ្នាំ ២០០២ និងស្ថិតក្នុងចំណោមកីឡករវ័យក្មេងគួរចាប់អារម្មណ៍បំផុត។ ទេពកោសល្យរបស់ Ronaldo បានទាក់ទាញចំណាប់អារម្មណ៍ Manchester United ។ ក្រោយការប្រកួតមិត្តភាពតទល់ក្រុមជើងឯកអង់គ្លេសមួយនេះនៅឆ្នាំ២០១៣ គេបានផ្លាស់ទៅ Old Trafford ក្នុងតម្លៃ១២លានផោន។
នៅអង់គ្លេស Ronaldo ឈ្នះជើងឯក Premier League ៣ដង, UEFA Champions League មួយលើក និងបាល់មាសដំបូងគេក្នុងអាជីព។ គេបានផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ ២០០៩ ដោយឈ្នះពានរង្វាន់ជាច្រើន មុនពេលសម្រេចចិត្តចាកចេញទៅចូលរួមជាមួយ Juventus នៅរដូវក្តៅឆ្នាំ ២០១៨។
Sporting CP បានសរសេរថា៖“ Ronaldo បានចូលរួមជាមួយក្លិបក្នុងឆ្នាំ ១៩៩៧ អាយុ ១២ ឆ្នាំ។ នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០០២ គេបានបង្ហាញខ្លួនក្រុមធំលើកដំបូងតទល់ Inter Milan នៅអាយុ ១៧ ឆ្នាំ។ ការផ្លាស់ប្ដូរឈ្មោះនេះនឹងជាកម្លាំងជំរុញទឹកចិត្តយុវជន។”