ប្រកួតបើកឆាក La Liga រដូវកាលថ្មីត្រូវរុញទៅថ្ងៃសៅរ៍វិញ
ការប្រកួតបើករដូវកាលថ្មី ២០២០/២០២១ នៃក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ត្រូវបានគេដាក់ដំណើរការវិញនៅថ្ងៃសៅរ៍។
កាលវិភាគដើម Granada ត្រូវបើកឆាកមុនគេដោយទទួលភ្ញៀវ Athletic Bilbao នៅថ្ងៃសុក្រ តែត្រូវបានលើកទៅថ្ងៃសៅរ៍វិញ។
បម្រែបម្រួលនេះនេះដោយសារមានការខ្វែងគំនិតគ្នារវាងសហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) និង La Liga ជុំវិញការកំណត់ពេលវេលាប្រកួតនៅថ្ងៃដែលមិនមែនចុងសប្ដាហ៍ (ចន្ទ ដល់សុក្រ ដែលជាថ្ងៃគេធ្វើការ ឬអង់គ្លេសហៅថា Weekday មិនមែន Weekend) ។
គណៈកម្មការប្រកួតបានចូលរួមជាមួយ RFEF ដោយបញ្ជាក់ថា គ្មានការប្រកួតណាមួយត្រូវបានអនុញ្ញាតនៅថ្ងៃសុក្រ ឬថ្ងៃចន្ទទេ មានន័យថាជំនួបរវាង Alaves និង Real Betis ដែលគ្រោងធ្វើនៅយប់ថ្ងៃចន្ទក៏ត្រូវបានលើកពេលទៅថ្ងៃអាទិត្យ។
ការប្រកួតក្របខណ្ឌទីពីរអេស្ប៉ាញ ឬ La Liga SmartBank ក៏នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ផងដែរដែលដើមឡើយគ្រោងនឹងបើកនៅថ្ងៃសុក្រដូចគ្នា៕