Havertz ក្លាយជាកីឡាករថ្លៃជាងគេទីពីរនៅ Chelsea
ខ្សែបម្រើ Kai Havertz បានចុះកុងត្រា ៥ ឆ្នាំនៅ Chelsea Bayer Leverkusen ក្នុងតម្លៃ៧១លានផោន ។
កីឡាករវ័យ២១ឆ្នាំជាសមាជិកថ្មីទី៦របស់ក្រុមតោខៀវអំឡុងទីផ្សារដោះដូរក្តៅនេះ។ មុននោះ អ្នកចាត់ការ Frank Lampard បានបន្ថែម Hakim Ziyech, Timo Werner, Ben Chilwell, Malang Sarr និង Thiago Silva ចូលក្នុងក្រុម។ ក្នុងចំណោមនេះនឹងចូលលេងនៅរដូវកាលថ្មី លើកលែងតែ Sarr ដែលទំនងដាក់ឲ្យក្លិបផ្សេងខ្ចីសិន។
Havertz បានក្លាយជាខ្សែបម្រើថ្លៃបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ Chelsea ។ មុននោះ Christian Pulisic គឺជាអ្នកកាន់កំណត់ត្រានេះពេលផ្លាស់ពី Borussia Dortmund ក្នុងតម្លៃ ៦៤ លានអឺរ៉ូ។
កីឡាករថ្លៃជាងគេនៅ Stamford Bridge គឺអ្នកចាំទី Kepa Arrizabalaga ដែលទិញពី Athletic Bilbao កាលឆ្នាំ២០១៨ តម្លៃ ៨០ លានអឺរ៉ូ។ ដំបូងឡើយ Chelsea ត្រូវចាយខ្ទង់១០០លានអឺរ៉ូ តែនាយកក្លិប លោកស្រី Marina Granovskaia បានចរចាដោយជោគជ័យក្រោយចំណាយពេលជាងពីរខែ៕