៨ចំណុចគួរដឹងក្រោយ Bayern Munich ស៊ី PSG លើកពាន UCL
Bayern Munich បានយកឈ្នះ Paris Saint Germain ដោយលទ្ធផល១ទល់នឹង០ ឈានទៅក្រសោបតំណែងជើងឯក UEFA Champions League រដូវកាល២០១៩/២០២០ នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី២៣ ខែសីហា។
ក្រោយការប្រកួតដ៏ជក់ចិត្តនេះ MSR សូមបង្ហាញនូវរឿងរ៉ាវចំនួន៨គួរឲ្យចាប់អារម្មណ៍ដល់បងប្អូនបានដឹងផងដែរ។
១. Bayern Munich ឈ្នះពានរង្វាន់ UEFA Champions League ជាលើកទី ៦ (ស្មើ Liverpool) និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២-១៣ ។ មានតែ Real Madrid (១៣ដង) និង AC Milan (៧ដង) ប៉ុណ្ណោះដែលបានគ្រងជើងឯកច្រើនជាង។
២. PSG មិនអាចរកគ្រាប់បាល់ក្នុងការប្រកួតកម្រិតអឺរ៉ុបនេះលើកដំបូងក្នុងចំណោម៣៥ ប្រកួតដែលចុងក្រោយនោះ គឺកាលចាញ់ Manchester City ១-០ ក្នុងខែមេសាឆ្នាំ ២០១៦។
៣. ៧ក្រុមចុងក្រោយដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League លើកដំបូង សុទ្ធតែទទួលបរាជ័យ ហើយមានតែ Borussia Dortmund ប៉ុណ្ណោះដែលបានឈ្នះ កាលឆ្នាំ ១៩៩៧ ទល់ Juventus ។
៤. អ្នកចាត់ការ៣រូបដែលឈ្នះ UEFA Champions League ចាស់ជាងលោក Hansi Flick របស់ Bayern Munich។ លោក Flick ២០២០នេះអាយុ ៥៥ ឆ្នាំ ១៨១ថ្ងៃ។ ។ អ្នកទាំង៣នោះ គឺលោក Raymond Goethals អាយុ៧១ឆ្នាំ ដឹកនាំ Marseille លើកពានឆ្នាំ ១៩៩៣។ លោក Jupp Heynckes អាយុ៦៨ឆ្នាំឈ្នះជាមួយ Bayern Munich កាលឆ្នាំ២០១៣។ Sir Alex Ferguson ជាមួយ Man Utd ក្នុងឆ្នាំ ១៩៩៩ អាយុ៥៧ឆ្នាំ និង ២០០៨ អាយុ៦៦ឆ្នាំ) ។
៥. Bayern Munich ក្លាយជាក្រុមទី ៣ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលរកបានសរុប៥០០គ្រាប់ បន្ទាប់ពី Barcelona (៥១៧គ្រាប់) និង Real Madrid (៥៦៧គ្រាប់) ។
៦. Kingsley Coman បានក្លាយជាកីឡាករបារាំងទី ៥ ដែលរកគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League (Benzema ២០១៨, Zidane ២០០២, Desailly ១៩៩៤ និង Boli ១៩៩៣) ។
៧. Keylor Navas របស់ PSG គឺជាអ្នកចាំទីទី ៣ ដែលបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុមពីរផ្សេងគ្នាបន្ទាប់ពី Hans-Jorg Butt (Bayern Munich និង Bayer Leverkusen) និង Edwin van der Sar (Man Utd និង Ajax) ។
៨. Thiago Silva គឺជាជនជាតិប្រេស៊ីលដំបូងគេដែលបានបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League៕