រកឃើញបេក្ខភាព ៤ ក្រុមបន្ថែមទៀតដែលឡើងទៅវគ្គ ៨ ក្រុមពានសម្តេច ហ៊ុន សែន
ការប្រកួតពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ បានបញ្ចប់ជើងទី២ ចំនួន ៤ គូ នៅមុននេះបន្តិច ខណៈដែលរកឃើញក្រុមកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយ រួមមាន បឹងកេត, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។
បឹងកេត ទទួលជ័យជម្នះលើក្រុម ខេត្តសៀមរាប សរុបទាំងពីរជើង ១៨ ទល់ ០ ចំណែកឯក្រុម កងយោធពលខេមរភូមិន្ទ យកឈ្នះ ខេត្តកែប ពីរជើង ១៤ ទល់ ៣ ស្របពេលដែល ភ្នំពេញក្រោន ឈ្នះក្រុមក្នុងលីគដូចគ្នា អាសុីអឺរ៉ុប យូណាយធីត ១០ ទល់ ០ ទាំងពីរជើង ខណៈដែល ព្រះខ័នរាជស្វាយរៀង ឈ្នះលើ សូលទីឡូអង្គរ ៣ ទល់ ០ សរុបទាំងពីរជើង។
ដូច្នេះហើយ ការប្រកួតជើងទី២ ពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិ បានរកឃើញ ៧ ក្រុមរួចហើយដោយរង់ចាំ វិសាខា ប្រកួតមួយជើងទៀតជាមួយ ខេត្តត្បូងឃ្មុំ ខណៈដែលជើងទី១ ក្រុមនៅលីគកំពូលលុតដល់ទៅ ៩ ទល់ ០ មកហើយ៕