មេ Barcelona ធ្លាប់ចោលឱកាសផ្ទេរAlphonso Davies មុនទៅ Bayern
តាមរបាយការណ៍បានឲ្យដឹងថាលោក Josep Maria Bartomeu ប្រធានក្លិប FC Barcelona បានប្រលែងចោលឱកាសក្នុងការចុះហត្ថលេខាផ្ទេរយក Alphonso Davies ពេលគេលេងនៅ ក្របខណ្ឌ Major League Soccer។
ក្រោយមក Bayern Munich បានទិញខ្សែការពារឆ្វេងរូបនេះពី Vancouver Whitecaps តម្លៃ ១០ លានអឺរ៉ូក្នុងឆ្នាំ ២០១៩ ហើយគេជាអ្នករួមចំណែកសំខាន់ទម្លាក់ Barcelona ធ្លាក់ចេញពី UEFA Champions League ២០២០នេះ។
លោក Bartomeu ធ្លាប់ប្រាប់អ្នកសារព័ត៌មានមួយថា មូលហេតុមិនទិញ Davies ព្រោះកីឡាករវ័យក្មេងរូបនេះជាជនជាតិកាណាដា។
Alphonso Davies នៅដើមឆ្នាំ២០២០នេះបានតកុងត្រានៅ Bayern Munich ដល់ឆ្នាំ២០២៥៕