ម្តងនេះ Premier League ប្រកាសផ្អាកការប្រកួតដោយមិនបញ្ចាក់ពេលវេលាចាប់ផ្តើមវិញនោះទេ
ពត័មានថ្មីចុងក្រោយទាក់ទងនិងដំណើរការប្រកួតរបស់ក្របខ័ណ្ឌ Premier League និងមិនចាប់ផ្តើមវិញនៅខែឧសភានោះទេ ប៉ុន្តែនិងចាប់ផ្តើមវិញនៅពេលណាដែលស្ថានភាពប្រជាជនទាំងអស់មានសុវត្ថិភាពពី Covid-19 ហើយ។
ការប្រកាសដំបូងពីការផ្អាកការប្រកួតក្នុងរដូវកាលនេះរបស់ក្របខ័ណ្ឌកំពូលអង់គ្លេសមានរយៈពេលរហូតដល់ថ្ងៃទី ៣ ខែមេសា ក្រោយពីគ្រូបង្វឹកកាំភ្លើងធំ Mikel Arteta និងកីឡាករតោខៀវ Callum Hudson-Odoi បានឆ្លងមេរោគ Corona នេះ។
ក្រោយមកទៀត Premier League ក៏បន្តប្រកាសផ្អាកដល់ថ្ងៃទី៣០ ខែមេសា។ រហូតមកដល់សព្វថ្ងៃដោយសារស្ថានភាព Corona មើលទៅមិនថមថយសោះទើបក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបន្តផ្អាកដោយមិនបញ្ចាក់ពេលវេលា ហើយរង់ចាំស្ថានភាព Covid-19 មានភាពភាពធ្លាក់ចុះទៅវិញ។
នៅមានជម្រើសមួយទៀត ប្រសិនបើ Covid-19 ត្រូវបានកំចាត់ក្នុងរយៈពេលខ្លី នោះគេអាចនិងបន្តការប្រកួតឡើងវិញក្នុងអំឡុងខែ មិថុនា ដល់ កក្តដា ក្រោយពី EURO 2020 និង Copa America ត្រូវលើកទៅឆ្នាំ ២០២១៕