Milan កំពុងបើកកិច្ចពិភាក្សាពីកិច្ចព្រមព្រៀងថ្មីជាមួយ Zlatan
(BC-99)
នាយកក្លិប Milan លោក Ricky Massara បាននិយាយថាក្លឹបនៅក្របខណ្ឌ Serie A មួយនេះកំពុងពិភាក្សាជាមួយ Zlatan Ibrahimovic និង Gianluigi Donnarumma អំពីកិច្ចសន្យាថ្មី។
Ibrahimovic បានផ្លាស់ទៅកាន់ Milan សារជាថ្មីដោយឥតគិតថ្លៃកាលពីខែមករាកន្លងមក។ នៅពេលខាងមកដ៏ខ្លីនេះដែរកីឡាករវ័យ ៣៨ ឆ្នាំរូបនេះនឹងផុតកិច្ចសន្យាក្រោយពីរដូវកាល ២០១៩-២០ បញ្ចប់។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Paris Saint-Germain និង Barcelona រកបាន ២ គ្រាប់ក្នុងការប្រកួតលីហ្គកំពូលដែល Milan បានឈ្នះ ៤-១ លើ Samdoria កាលពីថ្ងៃពុធដោយធ្វើឱ្យរូបគេអាចមានលទ្ធភាពស៊ុតបាល់បញ្ចូលទីសរុបបាន ១០ គ្រាប់ហើយនៅឆ្នាំ ២០២០ ។
នៅពេលត្រូវបានសួរអំពីអនាគតរបស់ Ibrahimovic មុនពេលការប្រកួតនៅពាក់កណ្តាលសប្តាហ៍លោក Massara បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា “យើងកំពុងនិយាយជាមួយ Mino Raiola និងព្យាយាមរកវិធីសម្របសម្រួលបើទោះបីជាវាពិបាកក្នុងការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលចុះរឿងមិនពិតក៏ដោយ”។
ជាមួយគ្នានេះដែរ Milan បានឈានដល់ការព្រមព្រាងជាមួយអ្នកចាំទី Donnarumma រហូតដល់ឆ្នាំ ២០២១ ខណៈដែលគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមយុវកីឡាករវ័យ ១៦ ឆ្នាំក្នុងឆ្នាំ ២០១៥-១៦ ដូចនេះសម្រាប់ក្លឹបផ្សេងទៀតតដែលមានដូចជា Paris Saint-Germain, Chelsea, Real Madrid និង United ពិតជាខកបំណងនៅពេលដែលគេយល់ព្រមក្នុងការបន្តការស្នាក់នៅ San Siro ។
គួរបញ្ជាក់ដែរថា Ibrahimovich ក៏ត្រូវបានក្រុម Leeds United ដែលទើបតែឡើងមកកាន់ក្របខណ្ឌកំពូលនៅ Premier League ក៏មានការចាប់អារម្មណ៍ចង់បានរូបគេយកទៅចូលរួមដែរ។