ឡៅ ចន្ទ្រា បដិសេធព៌ត័មានប្រកួតជាមួយ លី រិទ្ធី ហើយឈប់ឡើងសង្វៀន
មុនការប្រកួតឈ្នះ លី រិទ្ធី កាលពីចុងសប្តាហ៍មានព័ត៌មានបែកធ្លាយថានាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នឹងផ្អាករឺអាចឈានដល់ការឈប់ឡើងសង្វៀនប្រកួត ដោយសារតែមានការរិះគន់ពីអ្នកគាំទ្រ ច្រើន ទាក់ទងទៅនឹង ទម្រង់ការប្រកួតរបស់គេធ្លាក់ចុះ ។
សម្រាប់រឿងរ៉ាវនេះអ្នកប្រដាល់ដើមកំណើតខេត្តកពង់ស្ពឺបានប្រាប់ MSR SPORT ថា វាមិនមែន ជាការពិតនោះទេ រូបគេនៅតែបន្តហ្វឹកហាត់ត្រៀមការប្រកួតជាបន្តបន្ទាប់ ដោយមិនមានការនិយាយ ថាឈប់រឺក៏ផ្អាកឡើងសង្វៀនអ្វីឡើយ ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយដែលកម្មវិធីប្រកួតតាមសង្វៀនៗរៀបចំការប្រកួតលក្ខណៈគុនខ្មែរ ប៉ះគុនខ្មែរ មិនទាន់មានកីឡាកររូបណាអាចយកឈ្នះលើកូនសិស្សរបស់លោក ហង្ស សឿន ម្នាក់នេះ បានឡើងទាំងការប្រកួតទម្ងន់ ៦៧ ដល់ ៧១ គីឡូក្រាម ក្នុងនោះរូបគេបានយកឈ្នះ ពុទ្ធ ឆាយរិទ្ធី , នី សុភី , ឈឿន ល្វៃ , ធឿន ធារ៉ា និង លី រិទ្ធី ជាដើម ៕