លោក ឡុង សាលវ័ន្ត និង ជា រិទ្ធិ ជាប់ជាគ្រូបង្ហាត់ជម្រើសជាតិគុនខ្មែរឆ្នាំ២០២០
លោកគ្រូ ឡុង សាលវ័ន្ត និងលោក ជា រិទ្ធិ បានជាប់ឆ្នោតជាគ្រូបង្ហាត់ដល់ក្រុមជម្រើសជាតិប្រដាល់គុនខ្មែរប្រចាំឆ្នាំ ២០២០ ។
លោក ឡុង សាលវ័ន្ត ដែលជាគ្រូបង្ហាត់នៅក្លិប សាលវ័ន្តកីឡា បានទទួលការបោះឆ្នោតជាប់ជាគ្រូបង្គាល ខណ: លោក ជា រិទ្ធិ ដែលបច្ចុប្បន្នបង្ហាត់នៅក្លិប គុហារព្រហ្មជ័យ ខេត្តសៀមរាប ជាប់ជាគ្រូជំនួយ ។
នេះជាលើកទី៣ដែលលោក ឡុង សាលវ័ន្ត ជាប់ជាគ្រូជម្រើសជាតិគុនខ្មែរ ដោយ២លើកកន្លង លោកជាដៃគូ ជាមួយលោក អេ ភូថង បង្ហាត់ជម្រើសជាតិគុនខ្មែរសម្រាប់ស៊ីហ្គេម ២០១៧ និង ២០១៩ ។
ចំណែកលោក ជា រិទ្ធិ ជាលើកទី១ ដែលចូលរួមដឹកនាំ ជម្រើសជាតិគុនខ្មែរ ខណ:ស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីន លោកបានជាប់ជាអាជ្ញាកណ្តាលល្អប្រចាំព្រឹត្តិការណ៍ ផងដែរ ។
សូមបញ្ជាក់ថា ថ្ងៃទី ២៦ មិថុនា នេះ ឯត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំការបោះឆ្នោតជ្រើសរើសគ្រូបង្វឹក គ្រូជំនួយកីឡាប្រដាល់គុនខ្មែរសម្រាប់ឆ្នាំ២០២០ ដែលមានការចូលរួមពីតំណាងមន្ទីរអប់រំកាយ និងកីឡា តាមបណ្តាលខេត្ត តំណាងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងតំណាងសមាគមកីឡាក្រសួងមហាផ្ទៃនៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត ៕