Real Madrid ឡើងឈរកំពូលតារាង La Liga វិញ ក្រោយឈ្នះ Real Sociedad (មានវីដេអូ)
Real Madrid បានឡើងមកឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga សារជាថ្មីវិញ ក្រោយពីបានយកឈ្នះ Real Sociedad ២ទល់នឹង១ កាលពីម្សិលមិញ។
២គ្រាប់របស់ក្រុមលោក Zinedine Zidane រកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ប្រធានក្រុម Sergio Ramos និងខ្សែប្រយុទ្ធ Karim Benzema ខណៈ Mikel Mereno ជាអ្នករកបាន១គ្រាប់ឱ្យម្ចាស់ផ្ទះ។
គួរឱ្យដឹងថា គិតត្រឹមសប្តាហ៍នេះ Real Madrid កំពុងប្រជែងគ្នាជាមួយ FC Barcelona ដោយមាន៦៥ពិន្ទុដូចគ្នា ខណៈនៅសល់ការប្រកួតចំនួន៨លើកទៀត។
ទស្សនាវីដេអូ៖