មុននេះ! ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាថាចង់បង្កើតក្លិបថ្មីមួយ ប្រមូលយុវជនល្អៗត្រៀមសុីហ្គេម ២០២៣
នៅក្នុងកិច្ចប្រជុំមហាសន្និបាទសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលេីកទី១៤ ដែលធ្វើឡើងកាលពីព្រឹកមិញនេះ ឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានលើកឡើងអំពីគោលបំណងចង់បង្កើតក្លិបបាល់ទាត់ថ្មីមួយ សម្រាប់ប្រមូលយុវជនល្អៗមកទាំងអស់ឱ្យនៅហ្វឹកហាត់ជុំគ្នា ដើម្បីត្រៀមការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្លិបថ្មីនេះនឹងមានសិទ្ធចូលលេងក្នុងក្របខណ្ឌកំពូលកម្ពុជានាឆ្នាំ២០២១ ខណៈដែលប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានសំណូមពរឱ្យក្លិបធំៗទាំងអស់បរិច្ចាកកីឡាករយុវជនរបស់ខ្លួនមករួមរស់នាក្លិបថ្មីនេះ ហើយបើសិនជាកីឡាករណាម្នាក់ធ្លាក់ទម្រង់លេង នឹងត្រូវបញ្ជូលត្រលប់ទៅក្លិបដើមវិញ ដោយសារតែធនធានទាំងនេះគឺសម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Game 2023 ប៉ុណ្ណោះ៕