តាញ់ មករា៖ ខ្ញុំចូលចិត្តវ៉ៃជាមួយក្បាច់ ឃីម បូរ៉ា ជាងក្បាច់របស់ វាន់ថង
តាញ់ មករា បានលើកឡើងពីក្បាច់របស់ ឈុត សេរីវាន់ថង និងក្បាច់របស់ ឃីម បូរ៉ា បន្ទាប់ពីពួកគេបានប្រកួតគ្នារួចរាល់ហើយ បូរ៉ា ជាអ្នកឈ្នះឡើងមកជួបជាមួយរូបគេក្នុងការដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ នាថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ នាសង្វៀន CBS វេលាម៉ោង ៨ ព្រឹក ខាងមុខនេះ ។
កូនសិស្សរបស់លោកគ្រូ ធន់ សុភា បាននិយាយថា សម្រាប់អ្នកទាំងពីរខ្ញុំបានគិតមុនពួកគេប្រកួតថាប៉ះនរណាក៏បានដែរ ព្រោះក្បាច់ម្យ៉ាងម្នាក់ សម្រាប់ វាន់ថង ខ្ញុំជួបរួចរាល់ហើយដោយគាត់ជាកីឡាករវ៉ៃថយចេញចូលច្រើន ចំំណែក បូរ៉ា ខ្ញុំមិនធ្លាប់ជួបគាត់នោះទេ ប៉ុន្តែតាមរយៈការមើលគាត់ប្រកួតខ្ញុំឃើញថាគាត់ប្រើក្បាច់និងវ៉ៃដើរចូល ហើយខ្ញុំចូលចិត្តវ៉ៃជាមួយកីឡាករប្រើក្បាច់ដូចគ្នានេះ ។
តាញ់ មករា ធ្លាប់ចាញ់ ឈុត សេរីវាន់ថង ក្នុងការប្រកួតដណ្តើមពានរង្វាន់ ISI ចំណែក ឈុត សេរីវាន់ថង បានបាត់បង់ឱកាសក្នុងការប្រកួតជាមួយ តាញ់ មករា ដើម្បីដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ ក្រោយពីប្រកួតចាញ់ពិន្ទុ ឃីម បូរ៉ា កាលពីពីរសប្តាហ៍កន្លងទៅ ៕