Man United ជិតសម្រេចការព្រមព្រៀមជាមួយ Shangahi Shenhua ក្នុងការខ្ចីជើង Odion Ighalo បន្តដល់ចប់រដូវកាលនេះ
ភ្នាក់ងាររបស់ Odion Ighalo បានបញ្ជាក់ថា Manchester United និង Shanghai Shenhua បានឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើងរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ាបន្តដល់ចប់រដូវកាលនេះ។
យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញនៅថ្ងៃនេះតាមកិច្ចសន្យា ដោយរូបគេត្រូវត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញផងដែរ ក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។
កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩ ខណៈក្របខ័ណ្ឌ Premier League បានប្រកាសត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។
គួរឱ្យដឹងថា កាលពីដើមសប្តាហ៍មុន ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United។