ខ្សែបម្រើ Dele Alli ត្រឡប់មកហ្វឹកហាត់វិញ ក្រោយចោរភ្ជង់កាបិតចូលប្លន់ដល់ផ្ទះ
ខ្សែបម្រើ Dele Alli បានត្រឡប់មកហ្វឹកហាត់វិញហើយជាមួយ Tottenham Hotspurs នៅថ្ងៃនេះ ក្រោយពីត្រូវបានចោរភ្ជង់កាបិតចូលប្លន់ដល់ផ្ទះកាលពីពេលថ្មីៗនេះ។
ក្លឹបទាំងអស់នៅក្របខ័ណ្ឌ Premier League បានព្រមព្រៀងគ្នាក្នុងការត្រឡប់មកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះ ខណៈការហ្វឹកហាត់គឺធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយតូច ពោលគឺហាត់ជាក្រុមដែលមានសមាជិកក្រោម១០នាក់តែប៉ុណ្ណោះ។
គួរឱ្យដឹងថា តាមរបាយការណ៍បានចុះផ្សាយថា បុរស២នាក់បានចូលទៅកាន់ផ្ទះរបស់កីឡាករវ័យ២៤ឆ្នាំស្ថិតនៅភាគខាងជើងនៃទីក្រុងឡុងដ៏ ដោយលួចបានអស់គ្រឿងមានតម្លៃមួយចំនួន រួមជាមួយនាឡិកាដៃដែលមានតម្លៃថ្លៃៗជាច្រើនផងដែរ។