អង្គរថាយហ្គឺរ បានបរិច្ចាគប្រាក់ ២៥០០០ ដុល្លារ ជួយដល់អ្នកគាំទ្រកំឡុងពេលផ្ទុះវីរុស Covid-19
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបរិច្ចាគប្រាក់ចំនួន ២៥០០០ ដុល្លារអាមេរិក ដើម្បីជួយសម្រួលការលំបាករបស់អ្នកគាំទ្រកំឡុងពេលមានការរីករាលដាយនៃជំងឺកូវីឌ-១៩ នាប្រទេសកម្ពុជានេះ។ សម្រាប់ការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីគ ឆ្នាំ២០២០ និងពានរង្វាន់ ហ៊ុន សែន ខាប់ ២០២០ នៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល ត្បិតការសាយភាយនៃជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានភាពធូរស្បើយយ៉ាងណាក្ដី។
គួរបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយឆ្លងកាត់ ៥ ប្រកួតមុនពេលលីគត្រូវសម្រាក ក្នុងនោះឈ្នះ ២ ដង ស្មើ ២ ដង នឹងចាញ់ម្តង កំពុងមាន ៨ ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង ភ្នំពេញក្រោន ៥ ពិន្ទុ ដោយប្រកួតបាន ៥ លើកដូចគ្នាឈ្នះទាំងអស់៕
ប្រភព៖ Angkor Tiger Football Club