Real Madrid ត្រៀមកញ្ចប់លុយធំទិញយក Erling Haaland និង Kylian Mbappe នៅឆ្នាំ២០២១
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមកញ្ចប់លុយធំទិញយក Erling Haaland និង Kylian Mbappe នៅឆ្នាំ២០២១មកពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធ ដែលជាគម្រោងការ Galacticos របស់ប្រធានក្លឹប Florentino Perez។
យោងតាមកាសែតកីឡា MARCA បានឱ្យដឹងថា គ្រូបង្វឹក Zinedine Zidane ចង់បានខ្សែប្រយុទ្ធវ័យក្មេងទាំង២ខាងលើនេះដើម្បីមកជំនួសកន្លែង Karim Benzema ហើយក៏ជាអ្នកដែលអាចមកបំពេញចន្លោះប្រហោងរបស់ Cristiano Ronaldo ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ Real Madrid អស់ជាង១០ឆ្នាំកន្លងផងដែរ។
យ៉ាងណាក្តីសម្រាប់តម្លៃខ្លួនរបស់កីឡាករដែលកំពុងរះខាងលើនេះគឺមិនធម្មតាឡើយ ពោលគឺ Erling Haaland ត្រូវបានគេប៉ាន់ប្រមាណថានៅ២ឆ្នាំទៀតនឹងមានតម្លៃខ្លួនប្រហែល១៥០លានផោន ខណៈ Kylian Mbappe នឹងមានតម្លៃខ្លួនប្រហែល២០០លានផោនឯណោះដែលនេះគឺជាចំនួនទឹកប្រាក់ដ៏មហិមារសម្រាប់ Real Madrid។