ជួបក្រុមវៀតណាមយប់នេះ ព្រះខ័នរាជស្វាយរៀង អវត្តមានកីឡាករសំខាន់ ២ រូប
នៅក្នុងការប្រកួតពានរង្វាន់ AFC CUP ឆ្នាំ 2020 ពូល G រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ Than Quảng Ninh Football Club នាម៉ោង ៦ ល្ងាច ថ្ងៃ ពុធ ទី ១១ ខែ មីនា ឆ្នាំ ២០២០ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
នាជំនួបលើកទី៣ របស់ក្រុមជើងឯកកម្ពុជានេះ នឹងត្រូវអវត្តមានកីឡាករសំខាន់ ២ រូបរួមាន ខ្សែបម្រើប្រយុទ្ធ ប្រាក់ មន្នីឧត្តម ដោយសារតែមានបញ្ហាក្បាល ខណៈដែលកីឡាករ ឈិន ឈឿន ក៏អាចមិនបានចូលរួមដែរ ដោយសារតែមានបញ្ហាសរសៃតឹងណែនពេកកាលពីប្រកួតជាមួយ ភ្នំពេញក្រោន នាថ្ងៃអាទិត្យកន្លងទៅ ។
គួបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ ក្នុងពូល G ចាញ់ម្តង នឹងឈ្នះម្តង ស្របពេលដែលក្រុមរបស់វៀតណាម ស្ថិតនៅបាតតារាង ស្មើម្តង នឹងចាញ់ម្តង ក្នុងចំណោម ២ប្រកួតកន្លងមក៕