FFC គាំទ្រចំណាត់ការ AFC ទៅលើកីឡាករគិតលទ្ធផលទុកមុន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ FFC បានធ្វើការប្រកាសប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដោយការកំណត់លទ្ធផលប្រកួតទុកជាមុន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទី្វបអាសុី (AFC) ដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន។
អតីតកីឡាករជម្រើសជាតិឡាវ ២រូប គឺកីឡាករ Khampheng Sayavutthi និងកីឡាករ Lembo Saysana ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដែលហៅកាត់ថា “AFC” បានចេញសេចក្តីប្រកាសពីការដាក់បម្រាមអស់មួយជីវិត ពីបទឃុបឃិតរៀបចំលទ្ធផលទុកជាមុន អំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមជម្រើសហុងកុង និងជម្រើសជាតិឡាវ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលការប្រកួតនោះ ក្រុមជម្រើសហុងកុង បានយកឈ្នះ ដោយលទ្ធផល ៤-០ ។
គួររំលឹកផងដែរថា កន្លងមកកីឡាកររបស់កម្ពុជាក៏ធ្លាប់ត្រូវបានរងការដាក់ពិន័យដោយ AFC ដូចគ្នាពាក់ព័ន្ធករណីខាងលើ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអំពាវនាវដល់ មន្ត្រី ក៏ដូចជាកីឡាករអោយចៀសវាងឆ្ងាយពីសកម្មភាពនេះ ដែលវាអាចប៉ះពាល់ដល់កិត្តិយស ប្រទេសជាតិ នឹង បុគ្គលខ្លួនឯងផ្ទាល់៕