ទីបំផុត U-19 កម្ពុជា ស្គាល់ជ័យជម្នះលើកដំបូងក្នុងការប្រកួតចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានយកឈ្នះក្រុម ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផល ៣ទល់០ ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN
U-19 Men’s Football Tournament នៅមុននេះបន្តិច នាប្រទេសជប៉ុន ក្នុងជំនួបចុងក្រោយ។
ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection U-18 ) ខណៈដែលក្រុមមកពីអាស៊ីអាគ្នេយ៍មាន ៥ ប្រទេស រួមមាន៖ កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។ សម្រាប់កម្ពុជា ស្ថិតនៅពូល B រួមជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។
គួរបញ្ជាក់ផងដែរថា ក្រោយពីទៅចូលរួមព្រឹត្តិការណ៍នាប្រទេសជប៉ុន ដោយធ្វើការប្រកួត ៣លើក ក្នុងនោះ ចាញ់ ២លើក នឹងឈ្នះ ១លើក ចុងក្រោយជាមួយ មីយ៉ាន់ម៉ា នេះតែម្តង សរុបមក U-19 កម្ពុជា រកបាន ៦គ្រាប់ នឹងរបូតវិញ ៨គ្រាប់ ៕