Real Madrid ចូលរួមប្រជែងយកកីឡាករពី Inter Milan ជាមួយ Barcelona
ពីមុនថាមានតែ Barcelona ចង់បានខ្សែប្រយុទ្ធចាំបាច់បំផុត ប៉ុន្តែពេលនេះ Real Madrid បានចូលមកប្រជែងចង់បានកីឡាករខ្សែប្រយុទ្ធ World Class ចំណូលថ្មីរបស់ពស់យក្ស Inter Milan គឺ Lautaro Martinez។
អ្នកជិតខាង Manchester United ដែលមានទំនាក់ទំនងស្អិតរមួតជាមួយ Inter ក៏ចង់បានខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនផងដែរ តែបើមើលទៅអ្នកមានបុណ្យនិងស្តេចសទំនងជាមានឳកាសច្រើនជាង។
រដូវកាលនេះ Martinez រកបាន១៦គ្រាប់អោយ Inter Milan ក្នុងក្របខណ្ឌ Serie A បានក្លាយជាគោលដៅយ៉ាងសំខាន់មួយបន្ទាប់ពី Aubameyang ដើម្បីយកទៅជំនួសកន្លែងរបស់ Luis Suarez។
យ៉ាងណាក៏ដោយបើសិនមានក្រុមណាហ៊ានចំណាយ ១១៥លានផោន ប្រហែលជាអាចមានសង្ឃឹមនាំយកកីឡាករវ័យ២២ឆ្នាំទៅពង្រឹងនៅប្រព័ន្ធប្រយុទ្ធបាន៕