បន្ទាប់ពីចាប់ឆ្នោតរួច ខេម ចាន់ ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន MASAHIKO SUZUKI ក្នុងព្រឹត្តិការណ៍ RISE World Series
ម្ចាស់មេដាយសំរឹទ្ធ Kickboxing ស៊ីហ្គេមកម្ពុជា ខេម ចាន់ ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន MASAHIKO SUZUKI ក្នុងព្រឹត្តិការណ៍ RISE World Series នៅប្រទេសជប៉ុន នេះបើយោងទៅតាមការធ្វើសន្និសីទកាសែត និងចាប់ឆ្នោតផ្គូផ្គងក្នុងព្រឹត្តិការណ៍ RISE World Series នៅប្រទេសជប៉ុនម្សិលមិញនេះ ។ ការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅទីក្រុង Osaka ប្រទេសជប៉ុនលើប្រភេទទម្ងន់ ៥៥Kg និងប្រកួតលក្ខណៈ Kickboxing មានចំនួន ៣ទឹក ក្នុង ១ទឹកមាន ៣នាទី ។
គួរបញ្ជាក់ថា អ្នកប្រដាល់របស់ក្លិបឆ័ត្រយោង៩១១ នឹងជួបកីឡាករ MASAHIKO SUZUKI ក្នុងប្រភេទទម្ងន់ ៥៥គីឡូក្រាម ហើយបើរូបគេឈ្នះជុំទី១នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើឈ្នះទៀតនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ បើឈ្នះវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀតរូបគេនឹងក្លាយជាម្ចាស់ជើងឯក ហើយត្រូវជួបកំពូលកីឡាករជប៉ុនដែលធ្លាប់ប៉ះ Floyd និង រតថាំង គឺ Tenshin ៕