ស៊ុតចូលយប់មិញធ្វើអោយ Jadon Sancho បំបែកកំណត់ត្រាថ្មីមួយទៀតនៅលីកអាល្លឺម៉ង់
Jadon Sancho កំពុងស្ថិតក្នុងទំរង់លេងដ៏អស្ចារ្យសំរាប់ Dortmund នាពេលបច្ចុប្បន្ន។
បន្ទាប់ពីរកបានគ្រាប់បាល់ និងបញ្ចូនបាល់អោយដៃគូស៊ុតបញ្ចូលទីបានសំរេចលើក្រុមកំពូលតារាង RB Leipzig កាលពីថ្ងៃអង្គារ ក្នុងលទ្ធផល ៣-៣ ពេលនេះ Jadon Sancho មានគ្រាប់បាល់ក្នុងដៃចំនួន ៨គ្រាប់ និង បញ្ចូនបាល់អោយដៃគូបាន ៤លើក សំរាប់ការប្រកួត៨លើកចុងក្រោយ។
មិនទាន់អស់នោះទេ ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះ ក្លាយជាកីឡាករវ័យក្មេងក្នុងប្រវត្តិសាស្រ្តបាល់អាល្លឺម៉ង់ដែលមានវ័យទើបតែ ១៩ឆ្នាំ ២៦៧ថ្ងៃ ដែលរកបាន ២២គ្រាប់ក្នុងក្របខណ្ឌ Budesliga បំបែកកំណត់ត្រារបស់អតីតកីឡាករ Horst Koppels កាលពីឆ្នាំ ១៩៦៨ ដែលកាលនោះគាត់មានអាយុ ១៩ឆ្នា ២៦៩ថ្ងៃ។
ការប្រកួតបន្ទាប់របស់ Dortmund គឺត្រូវជួបជាមួយ Hoffenheim សង្ឃឹមថា Sancho និងបន្តរកគ្រាប់បាល់បានបន្ថែមទៀត៕