ពិតទេ? ឈិន ឈឿន ផ្លាស់ចេញពីក្រសួងការពារជាតិទៅកាន់ព្រះខ័នរាជស្វាយរៀងនៅរដូវកាលថ្មីនេះ
កាលពីព្រឹកមិញនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងពិភពបាល់ទាត់កម្ពុជា ក្រោយពីរូបភាពរបស់ខ្សែការពារស្លាបស្តាំ ឈិន ឈឿន បានចូលរួមហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។
យ៉ាងណាក្តីសម្រាប់រូបភាពមួយសន្លឹកនេះមិនទាន់អាចបញ្ជាក់ច្បាស់ថា កីឡាករមាឌល្អិតទំនងជាផ្លាស់ចេញពីក្រសួងការពារជាតិទៅកាន់ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងយ៉ាងណាឡើយ ខណៈប្រភពដ៏ជិតស្និទ្ធមួយបានបញ្ជាក់មកថា ឈិន ឈឿន ពិតជាសម្រេចចិត្តចាកចេញពីក្រសួងការពារជាតិមែននៅរដូវកាលថ្មីនេះ។
ចំពោះមូលហេតុនៃការផ្ទេរនេះប្រភពដដែលខាងលើបានឲ្យដឹងថា ដោយសារតែអតីតម្ចាស់អាវលេខ១៧របស់ក្រុមជម្រើសជាតិមានបំណងចង់លេងនៅពានរង្វាន់ AFC Cup ខណៈដែលព្រះខ័នរាជស្វាយរៀងទើបតែទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់នេះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្រោយក្លាយជឫជើងឯកក្របខណ្ឌ Metfone Cambodian League 2019។