លឺថា អ៊ីខ្យូសាំង មិនប្រកួតជាមួយនរណាទេ បើ រឿង សោភ័ណ្ឌ ប្រកួតមិនបាន
ដោយសារ រឿង សោភ័ណ្ឌ មានបញ្ហារបួសច្រមុះក្នុងអំឡុងការប្រកួតជាមួយកីឡាករថៃ ផ្លាំងនុម កាលពីសប្តាហ៍មុន ធ្វើអោយជំនួបលើកទី២រវាង រឿង សោភ័ណ្ឌ និង អ៊ីខ្យួសាំង នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩ នាសង្វៀនឯកភ្នំខេត្តបាត់ដំបងអាចនឹងត្រូវលុបចោល រឺ ពន្យាពេល វិញ ។
សម្រាប់ អ៊ីខ្យួសាំង ត្រូវបានគេបង្ហើបថាបើសិនកីឡាករ រឿង សោភ័ណ្ឌ ប្រកួតមិនបានរូបគេមិនប្រកួតជាមួយកីឡាករផ្សេងដែលមកជំនួស រឿង សោភ័ណ្ឌ ឡើយដោយរូបគេសុខចិត្តមិនប្រកួតហើយរង់ចាំ រឿង សោភ័ណ្ឌ អាចប្រកួតបាន ។
រឿង សោភ័ណ្ឌ ធ្លាប់ឈ្នះ អ៊ីខ្យួសាំង ម្តងហើយកាលពីខែ តុលា ដោយសារកីឡាករថៃ អ៊ីខ្យូសាំង ថែមត្រូវប្រដាប់ការពារមកមានបងប្អូនជាច្រើនមិនពេញចិត្ត ចំពោះលទ្ធផលនោះ ដោយចង់អោយពួកគេទាំងពីរនេះជួបគ្នាម្តង ខណៈ ការប្រកួតរបស់ពួកគេក៏ធ្លាប់លុបចោលម្តងដែរ ដោយសារភ្លៀងខ្លាំងគ្មានអ្នកទៅទស្សនា ៕