ក្រុមយក្សនៅអេស្ប៉ាញហ៊ានចាយលុយ ១៦០លានផោនដើម្បីទិញ Jadon Sancho ពី Dortmund
មានសេចក្តីរាយការណ៏មួយចេញផ្សាយថា Real Madrid កំពុងដាក់ការចាប់អារម្មណ៏ខ្លាំងលើខ្សែបំរើ Jadon Sancho ជាមួយនិងការត្រៀមកញ្ចប់លុយដ៏ធំក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។
ដំបូងឡើងយក្រុមស្តេចសដាក់គោលដៅលើ Kylian Mbappe ថានិងយករូបគេមកលេងនៅ Santiago Bernabeu អោយបាន ប៉ុន្តែក្រោយមកកីឡាករជនជាតិបារាំងបដិសេធសំរេចចិត្តលេងអោយ Paris បន្តទៀត ទើបធ្វើអោយ Zinedine Zidane បង្វែរគោលដៅទៅលើកីឡាករជំរើសជាតិអង់គ្លេសរូបនេះវិញ។
Jason Sancho គឺជាកីឡាករឆ្នើមវ័យក្មេងម្នាក់ក្នុងចំណោមកីឡាករឆ្នើមផ្សេងទៀតនៅអឺរ៉ុប ដោយរដូវកាលមុនអាចស៊ុតបាល់បញ្ចូលទីបាន ១២គ្រាប់ និងបញ្ចូនបាល់អោយដៃគូបាន១៤លើកអោយ B.Dortmund។
ដោយសារតែទំរង់កើនឡើងជាលំដាប់នេះហើយបានធ្វើអោយក្រុមធំៗជាច្រើនចាប់អារម្មណ៏លើរូបគេ ក្រៅពី Real Madrid នៅមាន Manchester United និង Barcelona ជាដើមប៉ុន្តែក្រុមស្តេចសត្រូវបានគេជឿជាក់ថាហ៊ានចំណាយលុយខ្ពស់បំផុតដើម្បីបានរូបគេ។
ក្នុងនោះតំលៃខ្លួនរបស់ Sancho ត្រូវបានគេរំពឹងថាអាចនិងឡើងដល់ ១៦០លានផោនឯណោះ៕