តោះ! មកដឹងពីប្រវត្តិខ្លះៗរបស់ក្រុមជម្រើសជាតិ Northern Mariana Island ដែលមកប្រកួត AFC U19 នៅកម្ពុជា
កាលពីម្សិលមិញ យោងតាមការបញ្ជាក់របស់លោក ស៊ីថូ ណាថាន ប្រធានផ្នែកកីឡារបស់ CBS បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ MYTV បានទទួលសិទ្ធក្នុងការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFC U-19 Championship 2020។
ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំសម្រាប់ព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers, East Zone ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ខណៈ កម្ពុជា ស្ថិតនៅក្នុងពូល G ដែលមាន ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និង Northern Mariana Island។
យ៉ាងណាក្តី Northern Mariana Island គឺជាក្រុមមួយថ្មីដែលបងប្អូនមិនដែលសូវលឺឈ្មោះហើយនឹងបានដឹងពីប្រវត្តិរបស់ពួកគេនៅក្នុងការប្រកួតបាល់ទាត់ ហើយនេះក៏ជាលើកដំបូងផងដែរដែលពួកគេបានមកចូលរួមធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 Championship 2020 នេះ។
បើចង់ដឹងថាតើ Northern Mariana Island ថាមានប្រវត្តិមកយ៉ាងណានោះ សូមចុចមើលវីដេអូខាងក្រោមនេះដែលលោក ស៊ីថូ ណាថាន បានរៀបរាប់អំពីប្រវត្តិខ្លះរបស់ពួគគេ។
ទស្សនាវីដេអូ៖
ប្រទេសកោះ ម៉ារីយ៉ាណា ខាងជើង? Northern Mariana Islandប្រទេសនេះស្ថិតក្នុងពូលជាមួយកម្ពុជាក្នុងការប្រកួតវគ្គជំរុះ យុវជនទ្វីបអាស៊ីឆ្នាំ២០២០។
Posted by Sitho Nathan on Thursday, October 17, 2019