ក្លិបឆ្មាសសែនសុខបានផ្លាស់ប្តូរឈ្មោះទៅជាក្លិប ប៉ែន កាក់ គុនខ្មែរ
ក្លិបប្រដាល់ឆ្មាសសែនសុខគុនខ្មែររបស់លោក ស៊ន អេលីត បានប្រកាសផ្លាស់ប្តូរឈ្មោះទៅជាក្លិប ប៉ែន កាក់ គុនខ្មែរវិញ ( P.K KUN KHMER) ចាប់ពីពេលនេះតទៅ ។ ការផ្លាស់ប្តូរនេះដោយសារមានការឧបត្ថម្ភពីលោក ប៉ែន កាក់ សម្រាប់ការបណ្តុះកីឡាករគុនខ្មែរក្នុងក្លិបមួយនេះដែលបានបង្កើតជាងឆ្នាំ២មកហើយ មានទីតាំងនៅជាប់របងវិទ្យាល័យឬស្សីកែវ ។
គួររំលឹកថា ក្លឹបឆ្មាសសែនសុខគុនខ្មែរ គឺជាក្លឹបមួយដែលលោកគ្រូ ស៊ន អេលីត បានបង្កើតឡើងយូរឆ្នាំគួរសមមកហើយដែរ ក្នុងនោះក៏មានការជួយឧបត្ថម្ភមូយចំនួនផងដែរពីសប្បុរសជន តែដោយសារក្លឹបត្រូវបានលោក ប៉ែន កាក់ ជួយជ្រោមជ្រែងខ្លាំងទើបលោកសម្រេចចិត្តដាក់ឈ្មោះនេះតែម្តង ដើម្បីជាការតបស្នងគុណដែលបានជួយ។ ដោយឡែកសម្រាប់សិស្សនៅក្លឹបមួយនេះវិញសុទ្ធតែជាទំពាំង និង យុវជនខ្លាំងៗផ្នែកគុនខ្មែរ មានដូចជា៖ សុខ សាវិន, អេ លីតភក្តី, អេ លីតចំរើន, អេ លីតសាន់ និងកីឡាករវ័យក្មេងជាច្រើនរូបទៀត៕