អ្នកប្រដាល់អាមេរិកម្នាក់បានបាត់បង់ជីវិតក្រោយពីប្រកួតរួចចំនួន៤ថ្ងៃ
បើយោងតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មាន CNN បានឲ្យដឹងថាកីឡាករប្រដាល់សកល Patrick Day បានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីប្រកួតរួចចំនួន៤ថ្ងៃ ជាមួយនិងកីឡាករ Charles Conwell នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងនៅនា Chicago។
អ្នកប្រដាល់សកលវ័យ២៧ឆ្នាំរូបនេះស្លាប់ដោយសារតែ រងរបួសក្បាលរហូតប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ នេះបើយោងតាមការបញ្ជាក់ពីប្រម៉ូទឺរបស់គេគឺលោក Lou DiBella ។ ហេតុការណ៍ដែលបណ្តាលឲ្យ Patrick Day បានបាត់បង់ជីវិតគឺដើមហេតុ ដោយបានដួលសន្លប់បាត់ស្មារតីនៅលើរេញ ក្រោយពីកីឡាករ Conwell វ៉ៃឲ្យសន្លប់នៅក្នុងទឹកទី១០៕