Paul Pogba និង David De Gea ត្រូវអវត្តមានក្នុងជំនួបរវាង Man UTD និង Liverpool
យោងតាមការបញ្ជាក់របស់គ្រូបង្វឹក Mancheester United លោក Ole Gunnar Solkjaer បានឲ្យដឹងថា Paul Pogba និង David De Gea នឹងត្រូវអវត្តមានក្នុងជំនួបរវាងក្រុមបិសាចក្រហម និង Liverpool នៅសប្តាហ៍នេះនាកីឡដ្ឋាន Old Traffford។
ខ្សែបម្រើសញ្ជាតិបារាំងមានបញ្ហាប្រអប់ជើងដែលធ្វើឲ្យគេចូលលេងបានត្រឹមពីរប្រកួតប៉ុណ្ណោះតាំងពីចុងខែសីហាមក ខណៈអ្នកចាំទីមានបញ្ហារបួសអំឡុងការប្រកួតជម្រុះ EURO ពេលលេងឲ្យជម្រើសជាតិអេស្ប៉ាញកាលពីពេលថ្មីៗនេះ។ ខណៈ Aaron Wan-Bisaka និង Anthony Martial បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយ។
គីតមកទល់ពេលនេះ ក្រុមជើងឯក២០សម័យនៅលើតំបន់កាត់ចោលត្រឹមពីរពិន្ទុប៉ុណ្ណោះ ខណៈក្រុមជើងឯក១៨សម័យឈរនៅកំពូលតារាងដាច់ក្រុមលេខ២ Manchester City ចំនួន៨ពិន្ទុ។ គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំង២ខាងលើនេះក៏មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។