Alexis Sanchez ត្រូវការពេលរហូតដល់ដើមឆ្នាំ ២០២០ ដើម្បីវះកាត់ជង្គង់
ពសយក្ស Inter Milan បានចេញសេចក្តីប្រកាសពីអាការៈរបួសរបស់ Alexis Sanchez ដែលនិងត្រូវសំរាកព្យាបាលរបួសរហូតដល់ដើមឆ្នាំ ២០២០។
តាំងពីពេលផ្លាស់មកកាន់ Inter ក្នុងលក្ខ័ណខ្ចីជើងពីបិសាចក្រហម Manchester Untied មកអាចថាជាការចាប់ផ្តើមមួយដ៏ល្អរបស់ Sanchez ក្នុងទឹកដីអ៊ីតាលី។ ប៉ុន្តែវាជារឿងសោកស្តាយដែលកីឡាករជនជាតិឈីលី ត្រូវញាំញីដោយរបួសទៅវិញ។
កីឡាករវ័យ ៣០ឆ្នាំនិងត្រូវសំរាក់រយៈពេលជាង៣ខែដើម្បីធ្វើការវះកាត់របួសជង្គង់ និងព្យាបាលកជើងខាងឆ្វេង ដែលតំរូវអោយរូបគេសំរាករហូតដល់ដាច់ឆ្នាំ ២០១៩៕