Man UTD ត្រៀមលុយ២០០លានផោនដើម្បីទិញកីឡាករអង់គ្លេស៣រូបមកពង្រឹងក្រុមនៅខែមករាខាងមុខ
ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងត្រៀមលុយ២០០លានផោនក្នុងការទិញសមាជិក៣រូបទៀតមកពង្រឹងក្រុមនៅទីផ្សារដោយដូរកីឡាករនៅខែមករាខាងមុខនេះ។
ប្រភពខាងលើដដែលបានបញ្ជាក់ថា គ្រូបង្វឹក Ole Gunnar Solkjaer កំពុងតែសម្លឹងឃើញកីឡាករចំនួន៣រូបដែលត្រូវទិញមកកាន់ទឹកដី Old Trafford គឺខ្សែបម្រើ James Maddison និងខ្សែការពារ Ben Chillwell ពី Leicester City រួមទាំង Declan Rice របស់ West Ham United ដើម្បីយកមកពង្រឹងនៅតំបន់ការពារនឹងបម្រើកណ្តាល។
សម្រាប់ការទិញសមាជិកទាំង២រូបរបស់ក្រុមកញ្រ្ជោងខៀវគឺត្រូវបានគេប៉ានប្រមាណថាប្រហែលជា១៣០លានផោន ខណៈខ្សែបម្រើរបស់ក្រុមញញួរធំមានតម្លៃប្រហែល៧០លានផោន។
យោងតាមដំណឹងចុងក្រោយពីក្រុមបិសាចក្រហម Ole Gunnar Solkjaer ត្រូវបានថ្នាក់ដឹកនាំកំពុងផ្តល់សេចក្តីទុកចិត្តនឹងទំនុកបម្រុងផ្នែកហរិញ្ញវត្ថុបន្ថែមទៀតនៅរដូវកាលនេះក្នុងការកសាងក្រុមថ្មីដើម្បីប្រជែងពានរង្វាន់នៅឆ្នាំក្រោយៗ បើទោះបីជាដឹកនាំក្រុមមិនសូវបានល្អក៏ដោយនៅរដូវកាលនេះ។