រមាសដែក Rudiger នឹងអាចត្រឡប់មកជួយ Chelsea វិញឆាប់ៗខាងមុខនេះ
កីឡាករវ័យ២៦រូបនេះ បានបង្ហាញខ្លួនឲ្យតោខៀវ Chelsea បាន៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីមានបញ្ហារងរបួសក្រលៀន។ របួសនេះហើយដែលបានបង្ខំឲ្យ Rudiger ត្រូវអវត្តមានចំនួន៦ប្រកួតក្នុងក្របខណ្ឌ Premiere League ដែលជាហេតុធ្វើឲ្យ Chelsea មានបញ្ហាប្រព័ន្ធការពារផ្នែកខាងក្រោម ដោយត្រូវអត់ធ្មត់រង់ចាំកីឡាករសញ្ជាតិអាឡឺម៉ងរូបនេះជាស្បះស្បើយឡើងវិញ។
ជាមួយគ្នានេះលោក Simon Johnson ដែលជាអ្នកត្រួតពិនិត្យផ្នែកខាងរត់ បានផ្តល់ដំណឹងទៅក្លឹបថា Rudiger អាចត្រឡប់មកជួយក្រុមវិញបាន ក្រោយពីការប្រកួតជម្រុះយ៉ូរ៉ូចប់ មានន័យថា ១ទៅ២សប្តាហ៍ទៀត រមាស់ដែករូបនេះនឹងចូលលេងអោយ Chelsea វិញបានហើយ។ ហើយការវិលត្រឡប់មកជួយក្រុមវិញបាន Rudiger អាចនឹងបង្ហាញខ្លួនប្រកួតជាមួយ Newcastle Utd នៅ Stamford Bridge នៅថ្ងៃទី ១៩ ខែតុលា ប៉ុន្តែពេលវេលានឹងប្រាប់ថាតើរូបគេពិតជាទទួលបានភ្លើងខៀវពីបុគ្គលិកពេទ្យតោខៀវដើម្បីលេងឬអត់៕